សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ សារឹម សារុន អាយុ៤៥ឆ្នាំ ជាអ្នកកាសែតឯករាជ្យ ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី១០តុលា មនុស្សប្រហែលជាង៥០០នាក់បានជួបជុំគ្នានៅចំណុចដីក្រហមក្បែរស្ថានទូតរុស្ស៊ីដើម្បីប្រារព្ធទិវាលំនៅដ្ឋានពិភពលោក តែខាងអាជ្ញាធរមិនអនុញ្ញាតឲ្យប្រារព្ធនៅទៅនោះឡើយ ដោយតម្រូវឲ្យទៅប្រារព្ធនៅទីលានប្រជាធិបតេយ្យវិញ ។ បន្ទាប់មកមនុស្សទាំងអស់ក៏បានធ្វើដំណើរដង្ហែទៅទីលានប្រជាធិបតេយ្យតាមបណ្ដោយផ្លូវសុធារស ឆ្ពោះទៅផ្លូវស៊ីសុវត្ថ ឆ្លងកាត់តាមបណ្ដោយផ្លូវលេខ១៧៨ ក្បែរសាលារបងសាលារចនា បម្រុងឡើងទៅមហាវិថីព្រះនរោត្តមដើម្បីឆ្ពោះទៅទីលានប្រជាធិបតេយ្យ តែត្រូវអាជ្ញាធរខណ្ឌដូនពេញធ្វើការហាមឃាត់មិនឲ្យដង្ហែតាមមហាវិថីព្រះនរោត្តមឡើយ ក៏ធ្វើឲ្យមានការប៉ះទង្គិចគ្នា និងរុញច្រានគ្នាបន្តិចបន្តួច បណ្ដាលឲ្យអ្នកកាសែតឯករាជ្យម្នាក់រងរបួសបែកក្បាល ។
សេចក្តីរាយការណ៍បញ្ជាក់ទៀតថា បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធររាជធានីភ្នំពេញ ក្រុមអ្នកប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ក៏សុខចិត្តដង្ហែបកក្រោយវិញតាមបណ្ដោយផ្លូវស៊ីសុវត្ថិឆ្ពោះទៅទីលានប្រជាធិបតេយ្យដើម្បីប្រារព្ធពិធី ៕
ប្រភព៖ កោះសន្តិភាព








