នេះបើយោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលចេញផ្សាយជាសាធារណៈនៅព្រឹកថ្ងៃទី១០ តុលានេះ ។
បើតាមក្រសួងជំនាញដដែលបានពន្យល់ដែរថា មូលហេតុដែលរាជធានី-ខេត្តនានានៅតាមតំបន់ទំនាបកណ្តាល និងខ្ពង់រាបប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់នោះ ដោយសារព្យុះទី១៩ ឈ្មោះ A E R A នឹងចុះខ្សោយមកជាសម្ពាធទាប ស្ថិតនៅសមុទ្រចិនខាងត្បូងនិងភាគខាងកើតនៃកោះហៃណាំ ហើយវាមានឥទ្ឋិពលខ្លាំងលើសមុទ្រចិនខាងត្បូងនិងប្រទេសកម្ពុជាពេញមួយសប្តាហ៍ទី២នៃខែតុលានេះ ។
ជាមួយគ្នានេះដែរ ប្រព័ន្ឋសម្ពាធទាប បានរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជា និងកំពុងបង្កើនឥទ្ឋិពលមកលើប្រទេសកម្ពុជានិងតំបន់ដីសណ្តរទន្លេមេគង្គ ៕
ប្រភព៖ កោះសន្តិភាព



