សិល្បៈបរទេស៖ វាមិនមែនជារឿងងាយស្រួល និង សប្បាយប៉ុន្មានទេ ដែលត្រូវអាក្រាតកាយ ហើយមានសិច នៅលើគ្រែ ដែលមានមនុស្សជាច្រើនចោមរោម រួមទាំងកាមេរ៉ា ឆ្វេងស្ដាំចាំថត គ្រប់សកម្មភាព ដែលសូម្បីតែទិចនិចក្នុងការប្រយុទ្ធ ក៏មានអ្នកចាំស្រែកប្រាប់ពីក្រោយខ្នងដែរនោះ ។ការងារជាតារាសិច មិនមែនជាការងារដែលមនុស្សណា ក៏អាចធ្វើបាននោះទេ ប៉ុន្តែបើតាមការលើកឡើងពីសំណាក់ផលិតករសិច ក៏ដូចជាតារាសិច បានឲ្យដឹងថា ការងារជាតារាសិច អាចរកប្រាក់ចំណូលខ្ពស់ អាស្រ័យ លើសមត្ថិភាព និង បទពិសោធ។ ទាក់ទងជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ ផលិតករសិចអាមេរិកម្នាក់ បានផ្ដល់បទសម្ភាសន៍ជាមួយគេហទំព័រ CNBC ទាក់ទងនឹងរឿងតម្លៃខ្លួនរបស់តារាសិចប្រុសស្រី ក៏ដូជាក្រុងការងារផលិតភាពយន្តសិចថា សម្រាប់តារាសិច និង ក្រុមការងារ អាចរកប្រាក់ចំណូលដោយគិតជាថ្ងៃ ឬ គិតជាវគ្គ ។ ផលិតករខាងលើ បាននិយាយឲ្យដឹងដែរថា សម្រាប់ការសម្ដែងរវាង តារាសិចប្រុស និង តារាសិចស្រី គឺគិតជាមធ្យមចាប់ពី ៣០០ ទៅ ១៥០០ ដុល្លារក្នុង ១វគ្គ អាស្រ័យទៅលើការសម្ដែង និង បទពិសោធ ។ ចំពោះតារាសិចស្រី សម្ដែងជាមួយស្រីដូចគ្នា គឺមធ្យមចាប់ពី ៧០០ ទៅ ១២០០ ដុល្លារ ដោយឡែក តារាប្រុស សម្ដែងជាមួយប្រុសដូចគ្នា គឺចាប់ពី ៥០០ ទៅ ១៥០០ ដុល្លារក្នុង ១វគ្គ ។ងាកមកមើលខាងក្រុមការងារវិញម្ដង ចំពោះ អ្នកដឹកនាំសម្ដែងគឺ ចាប់ពី ១០០០ ទៅ ៣០០០ ដុល្លារក្នុង ១វគ្គ, អ្នកកាន់កាមេរ៉ាវីដេអូ ៥០០ ទៅ ៧០០ ដុល្លារក្នុង ១វគ្គ, អ្នកបច្ចេកទេសសម្លេង ៣០០ ទៅ ៤០០ ដុល្លារក្នុង ១វគ្គ, ជំនួយការផលិត ១០០ ទៅ ២៥០ ដុល្លារក្នុង ១វគ្គ, អ្នកនិពន្ធ ២៥០ ទៅ ៤០០ ដុល្លារក្នុង ១វគ្គ, អ្នកថតរូប(ថតសកម្មភាពសំខាន់ៗ និងអស្ចារ្យ) ៥០០ ដុល្លារក្នុង ១វគ្គ, អ្នកផាត់មុខឲ្យតួស្រី ៥០០ ដុល្លារក្នុង ១វគ្គ ។ដោយឡែក តារាសិចប្រុសជប៉ុនលោក Taka Kato ដែលមានរហ័ស្សនាមថា «បុរសម្រាមដៃមាស» បាននិយាយឲ្យដឹងដែរថា លោកប្រឡូកក្នុអាជីពជាតារាសិចនេះ រយៈពេល ២៦ ឆ្នាំ មកហើយ ដោយសម្ដែងបានចំនួន ១៥.០០០ រឿង និងបានប៉ះជាមួយតួស្រីចំនួន ៨០០០ នាក់ ។ បុរសម្រាមដៃមាស បាននិយាយឲ្យដឹងទៀតថា សម្រាប់តារាសិចប្រុសដែលគ្មានបទពិសោធន៍ ឬទើបប្រឡូកក្នុងការងារនេះលើកដំបូង គឺអាចរកបាន ១០ ដុល្លារប៉ុណ្ណោះ ក្នុង ១វគ្គ ប៉ុន្តែនឹងឡើងដល់ ១០០ ដុល្លារក្នុង ១វគ្គ នៅពេលដ៏ខ្លី ។ Taka Kato បន្ថែមទៀតថា នៅពេលការងាររលូនហើយ នឹងអាចរកលុយបាន ៧០០ ដុល្លារក្នុង ១វគ្គ ឬ ១ថ្ងៃ ដូចជាខ្លួនលោកផ្ទាល់ជាដើម ។ គិតចាប់តាំងពីឆ្នាំ ១៩៨៨ មកដល់បច្ចុប្បន្ននេះ Taka Kato បានឲ្យដឹងថា លោកមានលុយសរុបចំនួន ៣ លានដុល្លារ ដែលជាលុយបានមកពីការងារ ជាតារាសិច ។ចំពោះតារាសិចស្រីវិញ បុរសម្រាមដៃមាសខាងលើ គ្រាន់តែដឹងថា ពួកគេមានតម្លៃខ្លួន ខ្ពស់ជាង តារាសិចប្រុស ហើយបើសិនជាតារាល្បីវិញ គឺមានតម្លៃខ្លួនខ្ពស់រហូតស្មានមិនដល់ ឧទាហរណ៍ដូចជា Sora Aoi (តួស្រីនៅក្នុងរឿង «i’m fine thanks you love you» ឈ្មោះ Kaya) គឺតម្លៃខ្លួនរបស់នាងរហូតដល់ រាប់សែនដុល្លារឯណោះ ក្នុង ១ រឿង ឬ ១វគ្គ ៕