នៅថ្ងៃស្អែកនេះនាម៉ោង៩ព្រឹក តុលាការក្រុងភ្នំពេញនឹងបើកសវនាការជំនុំជម្រះសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈដែលប្តឹងដោយមន្ត្រីរដ្ឋាភិបាលខ្មែរទៅលើលោកសម រង្ស៊ី ប្រមុខគណបក្សប្រឆាំង។ លោកសម រង្ស៊ី ដែលស្ថិតនៅឯបរទេសនឹងមិនចូលរួមក្នុងសវនាការនេះទេ មិនតែប៉ុណ្ណោះលោកថា មិនខ្វល់នឹងសំណុំរឿងនេះថែមទៀត។
“ខ្ញុំមិនខ្វល់ពីពាក្យបណ្តឹងនេះទេ ហើយខ្ញុំនៅតែហ៊ានអះអាងថាលោក ហ៊ុន សែន ប្រើមន្ត្រី និងបុគ្គលិកក្រោមឱវាទគាត់ឲ្យបង្កើតគណនីFacebook ក្លែងក្លាយ ដើម្បីផ្តល់ "Like" ក្លែងក្លាយឲ្យទៅទំព័រ Facebook របស់គាត់ ហើយគាត់ក៏បានទិញ "Like" ក្លែងក្លាយ យ៉ាងសន្ធឹកសន្ធាប់ពីច្រើនប្រទេស ទូទាំងពិភពលោក ដើម្បីបង្អួតពីប្រជាប្រិយភាពក្លែងក្លាយរបស់គាត់។ នេះគឺជាការថ្លែងបញ្ជាក់របស់លោកសម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកនេះ។ បើតាមលោកប្រមុខគណបក្សប្រឆាំង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយកប្រជាប្រិយភាពក្លែងក្លាយរបស់គាត់នេះ មកសំអាង ដើម្បីធ្វើជាមូលដ្ឋាននយោបាយក្នុងការបង្ក្រាបអ្នកដែលហ៊ាននិយាយទិតៀនគាត់។ លោកសម រង្ស៊ី ថែមទាំងស្នើឲ្យពលរដ្ឋខ្មែរកត់សម្គាល់នូវភាពនិងល្បិចទុច្ចរិតរបស់អ្នកដឹកនាំប្រទេសសព្វថ្ងៃផងដែរ។
ទោះបីជាបង្ហាញពីភាពមិនខ្វល់ខ្វាយ និងមិនចូលរួមនៅក្នុងសវនាការនេះក្តី ក៏ប៉ុន្តែលោកសម រង្ស៊ី បានពឹងពាក់មេធាវីម្នាក់រួចហើយគឺលោកសំ សុគង់ ឲ្យការពារនៅក្នុងរឿងក្តីនេះ។ លោកសំ សុគង់ បានគូសបញ្ជាក់ថា លោកបានត្រៀមខ្លួននិងឯកសារផ្លូវច្បាប់នានារួចជាស្រេចហើយសម្រាប់សវនាការនេះ។ តែទោះជាបែបក្តីនេះ លោកមេធាវីសំ សុគង់ មិនសូវជាមានសុទិដិ្ឋនិយមប៉ុន្មាននោះទេចំពោះរឿងក្តីនេះ ព្រោះថាកូនក្តីរបស់លោកជាអ្នកនយោបាយ។ ដូច្នេះលោកចាត់ទុកថា រឿងនេះជារឿងនយោបាយសុទ្ធសាធ។
សូមជំរាបជូនថា ដំណើររឿងនេះបានកើតឡើងដោយសារតែលោកសោម សឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្តឹងលោកសម រង្ស៊ីពីបទបរិហារកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៩ មីនាកន្លងទៅបានបង្ហោះអត្ថបទនៅលើទំព័រហ្វេសប៊ុករបស់លោកស្តីអំពីចំនួនអ្នកចុច(Like) ក្លែងក្លាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ នៅក្នុងពាក្យបណ្តឹងនោះ លោកសោម សឿនបានអះអាងថា អ្វីដែលលោកសម រង្ស៊ីបានបង្ហោះ គឺមានខ្លឹមសារមួលបង្កាច់ ខុសពីការពិត។ ហើយការបង្ហោះនោះទៀតសោត គឺបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ ទើបលោកប្តឹងទាមទារឲ្យផ្តន្ទាទោសដល់លោកសម រង្ស៊ីទៅតាមផ្លូវច្បាប់ និងទារសំណងជំងឺចិត្តចំនួន២០លានរៀលទៀត។

តាំងពីដើមរៀងមក លោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ហើយថា លោកអត់ដែលខ្វល់នឹងសំណុំរឿងនេះទេ ហើយសំណុំរឿងដទៃនោះក៏ដូច្នោះដែរ។ នេះ គឺដោយសារតែលោកប្រមុខគណបក្សប្រឆាំងធំបំផុតនៅកម្ពុជា បានចាត់បណ្តឹងទាំងនោះ ថាជារឿងលេងសើចរបស់តុលាការដែលស្ថិតនៅក្រោមឥទ្ធិពលរបស់រដ្ឋាភិបាលខ្មែរតែប៉ុណ្ណោះ៕
ប្រភព៖ វិទ្យុបារ៉ាំង