អ្នកប្រើគ្រឿងញៀនទាំងអស់អាច បាត់ខ្លួនគ្មានពីប្រទេសហ្វីលីពីន បន្ទាប់ពីប្រធានាធិបតីថ្មី….

វិធានការដ៏តឹងតែងតែមានប្រសិទ្ធភាពរបស់ប្រធានាធិបតីថ្មីរបស់ប្រទេសហ្វីលីពីនលើបញ្ហា សង្គៀមថ្នាំញៀន កំពុងតែទាក់ទាញ អារម្មណ៏អ្នកគ្រប់គ្នាទូទាំងពិភពលោក។ សម្តីមួយឃ្លា របស់ប្រធាធិបតី រ៉ូឌ្រីហ្កូ ឌូទ័រទី (Rodrigo Duterte)៖ “អ្នកអាចបាញ់សម្លាប់អ្នកប្រើគ្រឿងញៀនបាន ប្រសិនបើអ្នកមានកាំភ្លើង ហើយខ្ញុំនឹងជួយដោះស្រាយតាមផ្លូវច្បាប់អោយ!” ក្នុងកំឡុងឆ្នាំ 2016 នេះ តាមការរាយការណ៏របស់អង្គភាពប៉ូលីសនគរបាលជាតិហ្វីលីពីន បានបង្ហាញថាយ៉ាងតិច មានជនរងគ្រោះ ដែលប្រើប្រាស់ គ្រឿងញៀន ចំនួនជាង 3600នាក់ដែលត្រូវបានបង្រ្កាប ហើយពាក់កណ្តាលនៃពួកគេត្រូវបានបង្ក្រាបដោយបាញ់សម្លាប់តែម្តង នេះក៏ព្រោះតែសម្តីរបស់ ប្រធានាធិបតី រ៉ូឌ្រីហ្កូ ឌូទ័រទី ដែលអះអាងថានឹងជួយការពារផ្នែកច្បាប់ ដល់អ្នកបង្រ្កាបអ្នក ប្រើប្រាស់និងជួយដូរគ្រឿងញៀន ក្នុងប្រទេសហ្វីលីពីន។ យ៉ាងណាមិញក្រសួង ទទួលបន្ទុក សិទ្ធមនុស្សពិភពលោក បានបង្ហាញពីក្តីបារម្ភចំពោះបញ្ហាសម្លាប់ជនរងគ្រោះនេះផងដែរ។ ថ្វីត្បិតតែបរិមាណនៃដំណើរការជួញដូរនិងប្រើប្រាស់គ្រឿងញៀនមានការថយចុះរហូតដល់ទៅ 90% ប៉ុន្តែចំនួនអ្នកស្លាប់និងអ្នកជាប់គុកក៏ដូចជាមណ្ឌលកែប្រែ បានកើនឡើងគួរអោយកត់សម្គាល់ ហើយម្យ៉ាងការថ្កល់ទោសមានសភាពសាហាវដែលផ្ទុយទៅនឹងគោលការណ៏សិទ្ធមនុស្សអន្តរជាតិ។
ខាងក្រោមជារូបថតឯកសារដែលអ្នកថតរូបម្នាក់ដែលមានឈ្មោះថា Shaun Swingler ថតបាន ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់និងថ្កល់ទោសជនរងគ្រោះ យ៉ាងសាហាវបំផុតក្នុងប្រវត្តិ សាស្រ្តបង្ក្រាបគ្រឿងញៀន៖

 
នេះជាទីកន្លែងកើតហេតុដែលអ្នកប្រើប្រាស់គ្រឿងញៀនមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវ បានកងកំលាំងប៉ូលីសបង្រ្កាបគ្រឿងញៀនបានបាញ់សម្លាប់អ្នកប្រើប្រាស់តែម្តង ក្នុងទីក្រុង កាលូកាន នាថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2016 កន្លងទៅ។
2016-10-17_124637 
ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះដែលប្រើប្រាស់គ្រឿងញៀន គឺបានត្រឹមតែ ស្រែកទ្រហោរ យំប៉ុណ្ណោះក្រោយពីការបង្រ្កាបបទល្មើសប្រើប្រាស់គ្រឿងញៀនមកលើសាច់ញាតិរបស់ពួកគេ។ ហើយក្រោយពីប្រតិបត្តិការបានបញ្ចប់ សាកសពជនរងគ្រោះត្រូវគេរឹបអូស ដោយមិនបន្សល់ទុកអោយសាច់ញាតិឡើយ។
2016-10-17_124646 

ជនរងគ្រោះម្នាក់ក្នុងចំណោមបីនាក់ត្រូវបានប៉ូលីស បើកប្រតិបត្តិការបាញ់ប្រហារតបវិញ ក្រោយពីពួកគេបានប្រើប្រាស់កាំភ្លើងដៃបាញ់មកលើក្រុមប៉ូលីស។ ទីកន្លែងកើតហេតុគឺនៅក្នុងទីក្រុង ឃ្យូហ្សុន (Quezon) នាថ្ងៃទី 14 ខែកញ្ញា 2016។
2016-10-17_124701 
ក្រុមយុវជនមួយក្រុមបានជួយលើកសាកសពជនរងគ្រោះដែលសង្ស័យថាប្រើប្រាស់គ្រឿង ញៀនម្នាក់ដែលមានឈ្មោះថា អាម៊ីរ៉ាឌីន សានី អាយុ27ឆ្នាំ ដែលត្រូវបានសម្លាប់ដោយមិន មានអ្នកណាស្គាល់ពីអត្តសញ្ញាណឃាតករឡើយ។ ទីកន្លែងកើតហេតុក្នុងទីក្រុង ប៉ាស៊ិក នាថ្ងៃទី13ខែកញ្ញា 2016។
2016-10-17_124712 
សាច់ញាតិរបស់ជនរងគ្រោះកំពុងតែបោសជូតសំអាតស្នាមឈាមដែល ឃាតករមិនស្គាល់អត្តសញ្ញាណបានបាញ់សម្លាប់ជនរងគ្រោះដែលសង្ស័យថាប្រើប្រាស់គ្រឿងញៀន ហើយសាកសពត្រូវបានគេរឹបអូសយក ពីកន្លែងកើតហេតុនាថ្ងៃទី 22 ខែកញ្ញានេះ។
2016-10-17_124721 
អាចារ្យខ្មោចកំពុងបញ្ជួនសាកសពជនរងគ្រោះដែលសង្ស័យថាប្រើប្រាស់គ្រឿងញៀនហើយ ត្រូវកងបង្រ្កាបគ្រឿងញៀនបាញ់សម្លាប់នាកន្លែងកើតហេតុនាថ្ងៃទី14 ខែកញ្ញានេះ។
2016-10-17_124727 
មឈូសដឹកបញ្ជួនសាកសពរបស់ជនរងគ្រោះដែលមានឈ្មោះថា អាដូនីស ដេឡា រ៉ូហ្សា ទៅបញ្ចុះក្នុងទីកប់ខ្មោច ភាគខាងជើងទីក្រុងម៉ានីល។ ប៉ូលីសបានរាយការណ៏ថាបុរសម្នាក់នេះ ពាក់ព័ន្ធនឹងការជួយដូរនិងប្រើប្រាស់គ្រឿងញៀនទើបមានវិធានការបែបនេះ ប៉ុន្តែភរិយា របស់ ជនរងគ្រោះបានបញ្ជាក់ថាការរាយការណ៏នេះគឺខុសពីការពិតព្រោះគាត់ជឿថាស្វាមី របស់គាត់មិនមានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឡើយ។
2016-10-17_124733 
ក្រុមគ្រួសារលោក អាដូនីស ដេឡា រ៉ូហ្សា កំពុងចោមរោមជួយញ្ចុះសពរបស់គាត់។
2016-10-17_124749 
អ្នកធ្វើការក្នុងទីកប់ខ្មោចកំពុងតែរៀបចំកន្លែងបញ្ចុះសពលោក អាដូនីស ដេឡា រ៉ូហ្សា។
2016-10-17_124756 
ឯកសណ្ឋាននិងអាវុធរបស់ក្រុមប៉ូលីសបង្រ្កាបគ្រឿងញៀនក្នុងទីក្រុង ឃ្យូហ្សុន នាថ្ងៃទី16 ខែកញ្ញានេះ។
2016-10-17_124803 
កន្លែងកើតហេតុ ក្រោយពីប៉ូលីសបញ្ចប់ប្រតិបត្តិការបង្រ្កាបលើអ្នកជួញដូរគ្រឿងញៀនចំនួនបីនាក់ ក្នុងទីក្រុង កាឡូកាន នាថ្ងៃទី 30 ខែកញ្ញានេះ។
2016-10-17_124809 
 ក្រុមប៉ូលីសកំពុងធ្វើការឆែកឆេរនិងត្រួតពិនិត្យ ក្នុងទីក្រុង ឃ្យូហ្សុន។ 
2016-10-17_124815ការចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន145នាក់ ក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនក្នុងទិក្រុង ឃ្យូហ្សុន នាខែកញ្ញា ឆ្នាំ 2016 នេះ។
2016-10-17_124825 
គុកក្នុងទីក្រុង ឃ្យូហ្សុន ត្រូវបានគេធ្វើឡើងតំរូវតែអ្នកទោសចំនួន400នាក់ ប៉ុណ្ណោះ ប៉ុន្តែពេលនេះវាត្រូវយកមកដាក់អ្នកទោសដល់ទៅ 3669នាក់ឯណោះ មកទល់ចុងឆ្នាំ 2016 នេះ។
2016-10-17_124839 
ចំនួនអ្នកទោសបានកើនឡើងយ៉ាងខ្លាំង ហើយចំនួន 62% នៃជនជាប់ឃុំគឺពាក់ព័ន្ធនឹងករណី គ្រឿងញៀន
2016-10-17_124852 
ចំនួនអ្នកទោសប្រើប្រាស់បានកើនឡើងនៅក្នុងគុកក្នុងទីក្រុងឃ្យូហ្សុន ហើយអ្នកទោសត្រូវ បញ្រ្ជៀតគ្នាដេក។
2016-10-17_124859 
អ្នកគ្រប់គ្រងគុកមានគំរោងសាងសង់គុកថ្មីសំរាប់អ្នកទោស ប៉ុន្តែដំណើរការសាងសង់ដូចជា មានការយឺតយ៉ាវបន្តិច។
2016-10-17_124906 
ក្រុមយុវជនមួយក្រុមដែលកំពុងតែរងចាំលទ្ធផលពិនិត្យទឹកនោមរបស់ពួកគេ ដើម្បីបញ្ជាក់ថាពួកគេ មានពាក់ព័ន្ធនឹងគ្រឿងញៀនរឺអត់។
ប្រភព៖ khmerwonder
ស៊ែរបន្តទៅកាន់ Google Plus