ក្រុងរ៉ូម: ការសិក្សាមួយបានរកឃើញថា ការស្រូបពន្លឺខ្លាំងជួយបង្កើនចំណង់ផ្លូវភេទសម្រាប់បុរសអាយុចាប់ពីខ្ទង់ ៤០ ឆ្នាំឡើង។
ការសិក្សានេះត្រូវបានធ្វើឡើងបន្ដពីការស្រាវជ្រាវកន្លងមកដោយបានបង្ហាញថា ចំណង់តណ្ហាបុរសប្រែប្រួលទៅតាមរដូវ ដោយធ្លាក់ចុះខ្លាំងនៅរដូវរងាដែលមិនសូវមានពន្លឺព្រះអាទិត្យ។
ការសិក្សាបានផ្ដោតលើបុរសអាយុលើសពី ៤០ ឆ្នាំ ពីព្រោះម្នាក់ក្នុងចំណោម ៤ នាក់នៅអាយុស្របាលនេះរមែងជួបនៅបញ្ហាផ្នែកចំណង់ផ្លូវភេទ។
ក្រុមអ្នកស្រាវជ្រាវជនជាតិអ៊ីតាលីតាមដានបុរស ៣៨ ឆ្នាំ ដែលមានបញ្ហាមួយចំណោមពីរ ដូចជា ខ្វះចំណង់ផ្លូវភេទ ជំងឺអស់ចំណង់ផ្លូវភេទសូន្យឈឹង ឬជំងឺលែងមានអារម្មណ៍រួមភេទ។
បន្ទាប់មក ពួកគេត្រូវបានធ្វើតេស្ដឡើងវិញ ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលបានប៉ះនឹងពន្លឺខ្លាំង បានរាយការណ៍ពីកម្រិតកំណើននៃចំណង់ផ្លូវភេទ ៣ ដងលើសមុន។
សាស្ដ្រាចារ្យ អេនដ្រៀល ហ្វាហ្គីអូលីនី ដែលបានធ្វើការសិក្សាជាមួយក្រុមការងារនៅសាកលវិទ្យាល័យស៊ាណា បាននិយាយថា៖ «កម្រិតអ័រម៉ូនតេស្ដូស្ទើរ៉ុនដែលកើនឡើងជួយបង្កើនភាពត្រេកត្រអាលផ្លូវភេទ»។
លោកបានបន្ថែមថា មិនទាន់ដល់ពេលត្រូវណែនាំវិធីព្យាបាលនេះនៅឡើយទេ ប៉ុន្ដែការព្យាបាលប្រើពន្លឺអាចជាវិធីសាស្ដ្រល្អ គួរសាកល្បង។
ការសិក្សាបានសម្គាល់ថា មានមូលហេតុជាច្រើនទៀតដែលនាំឲ្យជួបបញ្ហាខ្វះចំណង់ផ្លូវភេទ ហើយវិធីព្យាបាលក៏អាស្រ័យលើដើមចមរបស់វាផងដែរ៕HR

ប្រភព៖ ភ្នំពេញប៉ុស្ត៏