ជនសង្ស័យមានឈ្មោះ សូ ទីសូអ៊ី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាអ្នករត់ ម៉ូតូសណ្តោងរ៉ឺម៉ក មានទីលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកឯក្មេងស្រីរងគ្រោះ មានឈ្មោះ ប.វ.ច.ន អាយុ ១៣ឆ្នាំ ជាសិស្ស មានទីលំនៅ ក្នុងភូមិស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ និងជនរងគ្រោះ បានស្គាល់គ្នាតាមរយៈទូរស័ព្ទច្រឡំលេខ តាំងពីដើមខែមីនា ឆ្នាំ២០១៤ មកម្ល៉េះ ដោយបានទំនាក់ទំនង ជួបមុខគ្នាទៅវិញទៅមក រហូតក្លាយទៅជាស្នេហា ដ៏ផ្អែមល្ហែមណាត់ជួបគ្នា នៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ២២២ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ រួមរ័កបានចំនួន ២លើក ។
ដោយសារភ្លើងស្នេហ៍ដុតរោល ពួកគេចេះតែលួចលាក់ ជួបគ្នានៅក្នុងបន្ទប់ ផ្ទះសំណាក់ ហើយបានរួមរ័កជាមួយគ្នា ជាបន្តបន្ទាប់បានចំនួន ៣លើកទៀត រហូតមកដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ពួកគេបានដេកជាមួយគ្នា ពេញមួយយប់នៅផ្ទះសំណាក់ បានសម្រេចបំណងចំនួន ២លើក ។ លុះដល់វេលាថ្ងៃត្រង់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ ជនសង្ស័យក៍បាន ជូនក្មេងស្រីរងគ្រោះទៅផ្ទះវិញ ក៏ត្រូវបានឪពុកម្តាយក្មេងស្រី ប្តឹងសមត្ថកិច្ចនគរបាល ឲ្យចាប់ឃាត់ខ្លួនតែម្តង។ ខាងលើនេះបើទោះបីជា ជនសង្ស័យ និងជនរងគ្រោះត្រូវរ៉ូវគ្នា យ៉ាងណាក្តី ក៏សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យកសាងសំណុំរឿង ចាត់ការតាមច្បាប់ ព្រោះក្មេងស្រីរងគ្រោះ នៅមិនទាន់គ្រប់អាយុ៕
ប្រភព៖ វត្តភ្នំ
