តើគួររួមភេទប៉ុន្មាននាទី ទើបធ្វើឱ្យមនុស្សស្រីស្កប់ស្កល់?

បីទោះបីជា​បុរស​តែងតែ​និយាយ​បំផ្លើស​ពីរយៈពេល​នៃការ​រួមភេទ ប៉ុន្តែ​តាម​ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ពួកគេ​ជាមធ្យម​រួមភេទ​បានរយៈ​ពេលតែ ៥ ទៅ ១០ នាទី​ប៉ុណ្ណោះ មុននឹង​ឈាន​ដល់​ចំណុច​កំពូល។

តើរយៈពេល​ប៉ុណ្នឹង​អាច​គ្រប់គ្រាន់​សម្រាប់​បំពេញ​ក្តីសុខ​ដល់ដៃ​គូរបាន​ឬអត់? ការពិត​វាពិបាក​ឆ្លើយ​នូវសំនួរ​មួយនេះ​ខ្លាំង​ណាស់ ព្រោះស្ត្រី​ទាំង​អស់​មានតម្រូវ​ការ​ខុសៗគ្នា។

ទោះជា​យ៉ាងណា សូម​មើល​អត្ថបទ​ខាង​ក្រោមនេះ​អ្នកនឹង​ដឹងថា ដើម្បី​ក្លាយ​ជាវីរៈ​បុរស​លើគ្រែ​គួរតែ​ចំណាយ​ពេល​យូរប៉ុណា​ទើបល្អ។

ការពិតទី ១



អ្នកជំនាញជាច្រើនបានឱ្យដឹងថា ពេល​វេលាល្អ​បំផុត​សម្រាប់​រួមភេទ​មាន​ប្រហែល​ជា ១៣ នាទី ដើម្បី​ទទួល​បាន​ភាព​ត្រេក​ត្រអាល​ដល់​កម្រិត​កំពូល។

ការពិតទី ២

គួរឱ្យ​ស្តាយ​បុរស​ភាគ​ច្រើន​មិនអាច​ប្រព្រឹត្តិ​រឿងលើគ្រែ​បាន​យូរឡើយ។ ការពិតវា​អាស្រ័យ​ទៅលើ​កត្តា​ជាច្រើន​ដូចជា សុខភាព, អារម្មណ៍, កម្រិត​ថាមពល និងកត្តា​គួបផ្សំ​ផ្សេងៗទៀត។

ការពិតទី ៣

យោងតាមការស្ទង់មតិបានបង្ហាញថា ស្ត្រីជា​ច្រើន​ចូលចិត្ត​រួមភេទ​រយៈពេល​យូរ។ ពួកគេ​ត្រូវការ ២១ ទៅ ​២៤ នាទី​ដើម្បី​សប្បាយ។

ការពិតទី ៤

បុរសជាច្រើនមិនបានដឹងកាពិតថា ស្ត្រីម្នាក់​ត្រូវការ​ការ​បបោស​អង្អែល​យ៉ាង​ហោច​ណាស់ ១៩ ទៅ ២០ នាទី​មុន​នឹងចាប់​ផ្តើម​រួមភេទ។

ការពិតទី ៥

ការស្រាវជ្រាថ្មីនេះបានបង្ហាញថា បុរស​ដែល​អាច​រួមភេទ​បាន​ត្រឹមតែ ៦ ទៅ ១១ នាទី ពិត​ជាមិន​គ្រប់គ្រាន់​សម្រាប់​ស្ត្រីនោះទេ។

ការពិតទី ៦

នៅក្នុងការសនិ្នដ្ឋាន អ្នកជំនាញ​បាន​និយាយថា ពេល​វេលា​ដ៏ល្អបំផុត​គឺ (១៣នាទី) មិនគួរ​ប្រើពេល​យូរពេក​ឡើយ។ ដោយ​សារតែ​មុនពេល​រួមភេទ គ្មាននរ​ណាម្នាក់​អាចគោរព​ពេលវេលា​បាន​នោះទេ។

ការរួមភេទម្តងម្កាល (បួនដងក្នុង ១សប្តាហ៍) នឹងជួយឱ្យ​គូស្នេហ៍​សម្រេច​ដល់​ចំណុច​កំពូល​ហើយ​ថាមពល​ក៏ពេល​បរិបូរណ៍ដែរ៕
ប្រែសម្រួលដោយ៖ Senghong
ស្នេហា និង​អប់រំផ្លូវភេទ
ស៊ែរបន្តទៅកាន់ Google Plus