១.តើយើងរួមភេទដូចក្នុងរឿងវីដេអូដែរអត់?
នេះជាសំនួរដំបូងដែលមនុស្សស្រីតែងតែចង់ដឹង ព្រោះនៅក្នុងវីដេអូភាគច្រើនមានភាពផ្អែមល្ហែមខ្លាំងណាស់ ហើយស្ទើរតែទាំងអស់ទៅហើយដែលគ្មានបង្ហាញឱ្យស៊ីជម្រៅអ្វីនោះទេ។ លើកលែងតែវីដេអូសិចតែម្ដង ដែលបង្ហាញឱ្យឃើញច្បាស់ៗ។
២.តើលិង្គរបស់បង អាចបាក់ដែរអត់?
មនុស្សស្រីតែងតែមានចម្ងល់ថាហេតុអ្វីបានជាលិង្គរបស់មនុស្សប្រុសនឹងរឹង ពេលរួមភេទ ខណៈដែលពេលធម្មតាវិញគឺទន់និងជ្រាយសោះហ្នឹង។
៣.តើមានឆ្លងមេរោគអត់ នៅពេលរួមភេទនេះ?
នរណាក៏ខ្លាចការឆ្លងមេរោគដែរ ព្រោះជាក់ស្ដែងក្នុងសង្គមបច្ចុប្បន្នការឆ្លងមេរោគនេះ មានច្រើនតាមរយៈការរួមភេទ ដូច្នេះហើយភាគីខាងស្រីដែលមិនសូវខ្លាំងខាងលើគ្រែនេះ ប្រាកដជាឆ្ងល់ជាក់ជាមិនខាន។
៤.តើខ្ញុំគួរតែធ្វើអារម្មណ៍បែបណាទើបអាចឱ្យបងសប្បាយបាន?
មនុស្សស្រីពិតជាចង់ផ្គាប់ចិត្តបុរសខ្លាំងណាស់ជាមួយរឿងលើគ្រែនេះ ប៉ុន្តែពួកគេអាចនឹងមិនដឹងថាត្រូវធ្វើយ៉ាងណាល្អនោះទេ។
៥.តើទំហំពិតជាធ្វើឱ្យមានការឈឺចាប់មែនឬអត់?
គេតែងតែនិយាយថាបើលិង្គបុរសធំ គឺពិតជាធ្វើឱ្យនារីឈឺចាប់ណាស់នៅពេលរួមភេទ ដូច្នេះហើយនេះជាចម្ងល់មួយសម្រាប់មនុស្សស្រីដែលចង់ដឹងខ្លាំង។
៦.តើអាចរួមភេទនៅពេលមករដូវឬមានផ្ទៃពោះបានអត់?
នេះគឺជាសំនួរមួយដែលមនុស្សស្រីភាគច្រើននៅតែឆ្ងល់ បើទោះជាមានការចុះផ្សាយច្រើនយ៉ាងណាក៏ដោយ៕
ប្រភព៖ Sabay