ខេត្តកំពង់ធំ៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជិវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយត្រូវរថយន្តធុនធំប្រភេទទេសចរណ៍បុក ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង២០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ១៩៨-១៩៩ ភូមិក្រសាំង ឃុំសាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះទាំង២នាក់មានឈ្មោះ អ៊ុំ ផាត ភេទប្រុស អាយុ៦៥ឆ្នាំ និងអ្នករួមដំណើរម៉ូតូ ឈ្មោះ ស៊ុន សុត ភេទស្រីអាយុ ៥៧ឆ្នាំ អ្នកទាំង២រស់នៅនៅភូមិក្រសំង ឃុំសនគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារតែជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ 1H-8809 បត់ចូលផ្ទះមិនប្រយ័ត្នក៏ត្រូវរថយន្តទេសចរណ៍ធុនធំម៉ាកហុិនដាយពាក់ស្លាកលេខ ភ្នំពេញ 3B-4595 របស់ក្រុមហ៊ុនពិភពរស្មីបុកស្លាប់តែម្តង។
ក្រោយកើតហេតុតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
រូបភាព៖
ប្រភព៖ ខ្មែរណូត

