១. ប្រាកដជាគាត់មានបញ្ហាអ្វីមួយ ៖ បុរសម្នាក់នេះនឹងគិតថា មានបញ្ហាអ្វីមួយកើតឡើងចំពោះអាអូនតូចរបស់គាត់។ គាត់មិនគិតថា នេះបណ្តាលមកពីអ្នកហត់នឿយនោះទេ។ ផ្ទុយទៅវិញ គាត់ឃើញថា អ្នកមិនអាចសម្រេចទឹកកាមបាន បណ្តាលមកពីកំហុសអាអូនតូចរបស់គាត់ ឬសមត្ថភាពផ្លូវភេទរបស់គាត់មិនគ្រប់គ្រាន់សម្រាប់អ្នក។
២. បញ្ហាបន្ទប់គេង៖ បុរសជាមនុស្សល្អ និងមិនចង់ទម្លាក់កំហុសទៅលើអ្នកណាម្នាក់ ប៉ុន្តែគាត់នឹងមិនបញ្ឈប់ឡើយ។ អ្នកអាចផ្លាស់ប្តូរក្បាច់? ឬផ្លាស់ប្តូរសីតុណ្ហភាព ឬជាតិសំណើមក្នុងបន្ទប់? បុរសម្នាក់នេះចង់ឲ្យអ្នកបានឡើងឋានសួគ៌សុខស្រួលបំផុត។
៣. ទោះបីជាអ្នកមិនអាចសម្រេចទឹកកាមបានក៏ដោយ៖ បុរសគ្មានគំនិតចង់ឲ្យអ្នកសម្រេចទឹកកាមក្នុងពេលរួមភេទរហូតឡើយ។ គាត់ធ្វើជាមិនដឹងមិនលឺ និងជាគូស្នេហ៍អាត្មានិយម។ ក្រោយពេលគាត់សម្រេចទឹកកាមរួច គាត់នឹងនាំអ្នកទៅមើលទូរទស្សន៍ ដោយននគិតដល់ការសម្រេចទឹកកាមរបស់អ្នកឡើយ។
៤. ធ្វើតាមតម្រូវការរបស់អ្នក៖ នេះពិតជាគូស្នេហ៍ដ៏ល្អបំផុត។ ប្រសិនបើអ្នកនិយាយថា អ្នកមិនចង់រួមភេទទេ គាត់ក៏យល់ព្រម។ គាត់ចង់ធ្វើអ្វីតាមដែលអ្នកត្រូវការ៕
ប្រភព៖ ខ្មែរប្រពៃ