រឿងសំខាន់ ៧យ៉ាង បើ​ដឹងហើយ​អ្នកគួរតែ​ឈប់​កោររោម​ចេញពី​ប្រដាប់ភេទ

នៅពេលដែលយើង​និយាយពី​រោម​ប្រដាប់ភេទ យើង​តែងតែ​មាន​ចំណង់​ចំណូល​ចិត្តខុសៗ​គ្នា៖ កោរ​សម្អាត​ឲ្យ​អស់, ទុក​រោមខ្លីរឹងៗ, និង​បណ្តោយ​តាម​ធម្មជាតិ។ មិនថា អ្នក​ជ្រើសរើស​យកបែប​ណាទេ វាស្រេច​តែ​លើអ្នក ប៉ុន្តែ​ក្រោយ​ពីអ្នក​បានដឹង​ពីការពិត អ្នក​នឹងបោះបង់​ការកោរ និង​ការប្រើថ្នាំ​ជម្រុះរោម​ទៀត។

១. អ្នកធាត់ដែល​ប្រើថ្នាំជម្រុះរោម​ច្រើន​ប្រឈម​នឹងបញ្ហា​ជំងឺធ្ងន់ធ្ងរ

យោងតាមការ​ស្រាវជ្រាវ​បាន​ឲ្យដឹង​ថា ស្ត្រី ៨០% បាន​ប្រឈម​មុខ​នឹងបញ្ហា​សុខភាព​យ៉ាង​តិច​ណាស់ ១មុខ បន្ទាប់ពី​ជម្រុះរោម​លើ​ប្រដាប់ភេទ។ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើមនុស្ស​ស្រី​ចំនួន ៣៣៣ នាក់ ក្នុង​វ័យ​ចន្លោះ ១៦ និង ៤០ឆ្នាំ ហើយបាន​បង្ហាញ​ឲ្យឃើញ​ថា ស្ត្រីដែល​ធាត់ខ្លាំង​ងាយនឹង​ប្រឈម​នឹងជំងឺ ប្រសិន​បើ​ពួកនាង​ជម្រុះរោម​លើ​ប្រដាប់​ភេទ។

២. ការកោរ​រោមប្រដាប់​ភេទ​អាច​បណ្តាល​ឲ្យ​ឆ្លងមេរោគ

អ្នកជំនាញ​ផ្នែកសើស្បែក​ជនជាតិ​បារាំង ២នាក់ និង​អ្នកស្រាវជ្រាវ​សុខភាព​ពិភព​លោក​មកពី​សាកល​វិទ្យាល័យ Emory បាន​និយាយ​ថា មេរោគ​ងាយ​ឆ្លងតាម​រយៈការ​រួមភេទ ដោយសារ​ការ​កោររោម ឬប្រើ​ថ្នាំជម្រុះ​រោម​ជុំវិញ​ប្រដាប់ភេទ។

៣. ប្រសិនបើអ្នកមាន​ជំងឺស្វាយ អ្នក​ងាយនឹង​ចាប់យក​ជំងឺខ្ពស់​ជាងគេ

យោងតាមទស្សនាវដ្តី Oxford បានឲ្យ​ដឹងថា អត្រា​គ្រោះថ្នាក់​ដោយសារ​ឆ្លងមេរោគ​នឹងមាន​ការកើន​ឡើង ប្រសិន​បើប្រព័ន្ធ​ភាពស៊ាំ​របស់អ្នក​លែង​ដំណើរ​ការ។ ជាពិសេស ស្ត្រីងាយ​នឹងកើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទទី​១ និងជំងឺ​ស្វាយ ក្រោយ​ពេល​ជម្រុះរោម​លើប្រដាប់​ភេទ។

៤. កុំជម្រុះរោម​លើប្រដាប់​ភេទរបស់អ្នក

ទស្សនាវដ្តីព្យាបាលស្បែក និងវះកាត់​បាន​ណែនាំថា អ្នក​គួរតែ​បញ្ឈប់​ការ​មានដៃ​គូរួមភេទ​ច្រើន​មួយ​រយៈ​សិន ក្រោយ​ពេល​ជម្រុះរោម​លើប្រដាប់​ភេទរួច។

៥. កុំព្យាយាម​ធ្វើឲ្យរលាក

ប្រសិនបើអ្នកធ្លាប់​បាន​ជម្រុះរោម​ពី​មុនមក អ្នក​ប្រាកដ​ជា​បានដឹង​ហើយថា វាអាច​ធ្វើឲ្យ​អ្នក​រលាក​ស្បែក។ ដូច្នេះ អ្នក​ត្រូវមាន​ការប្រុង​ប្រយ័ត្ន​បំផុត នៅពេល​ប្រើឧបករណ៍​ជម្រុះរោម​របស់​អ្នក, វានឹង​ធ្វើឲ្យអ្នក​កាន់តែ​ឈឺចាប់​ខ្លាំង​ឡើង ប្រសិន​បើស្បែក​របស់​អ្នក​រលាក។

៦. ពេលខ្លះការ​កោររោម​អាច​បណ្តាលឲ្យ​របកស្បែក

អ្នកនឹងងាយ​របកស្បែក​បំផុត ប្រសិន​បើអ្នក​កើតជំងឺ​ត្រអក, សើស្បែក ឬទទួល​ទានថ្នាំ​រំលាយ​ឈាម។

៧. ការកោររោម​ប្រដាប់ភេទ​អាច​បណ្តាល​ឲ្យ​ចេញរោគ​រមាស់ធ្ងន់ធ្ងរ

ការកោររោមស្ងួត​ជាបញ្ហា​មួយដ៏ធំ ព្រោះវា​អាចធ្វើឲ្យ​កើត​រមាស់​ធ្ងន់ធ្ងរ តែទោះបីជា​យ៉ាងណា សូម្បីតែ​អ្នក​កោររោម​ដោយប្រើ​ទឹកក្តៅ​ឧណ្ឌៗជាមួយ​នឹងឡេ ក៏អ្នកនៅ​តែអាច​ប្រឈម​មុខ​នឹងរោគ​រមាស់​ធ្ងន់ធ្ងរ​បានដែរ។ នេះដោយ​សារតែ​បញ្ហា​រន្ធរោម កាលពីថ្មីៗ​នេះអ្នក​ទើបតែ​បាន​កោររោម​ដែល​ដុះចេញ​ឡើងវិញរួច៕




ប្រភព៖ ខ្មែរប្រពៃ
ស៊ែរបន្តទៅកាន់ Google Plus