ចូរកត់សំគាល់ដែរថា មានការចែករំលែកតៗគ្នាពេញបណ្តាញសង្គមអំពីវិឌីអូនៅក្នុងកម្មវិធី ABC 3 Spring ដែលបានធ្វេីការផ្សាយផ្ទាល់តាមរយៈ Facebook Page របស់ស្ថានីយ៍វិទ្យុអេប៊ីស៊ី។ នៅក្នុងវិដេអូដែលមានរយៈពេល៤នាទីបានបង្ហាញសកម្មភាពមិនសមរម្យមួយចំនួន រួមមានទាំងការសំដែងពាក់ស្រោមអនាម័យ ការចាប់ដោះអាវ និងការរត់ប្រដេញគ្នាយ៉ាងរញ៉េរញ៉ៃដែលធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកសម្តែងការរិះគន់មិនពេញចិត្តចំពោះសកម្មភាពដែលកើតមាននៅពេលកំពុងផ្សាយផ្ទាល់។
ក្នុងនោះដែរក៏មាន កំពូលតារាលើបណ្តាញសង្គមម្នាក់ឈ្មោះ «Peypey Dy» បានបង្ហោះវីដេអូ រិៈគន់ទៅលើកម្មវីធីរបស់ស្ថានីយវិទ្យុមួយ ដែលគាត់មិនបានបញ្ចេញឈ្មោះ ប៉ុន្តែបានបង្ហើបថា ជាស្ថានីយវិទ្យុមួយ ដែលធ្លាប់បិទមួយរយៈ ដោយសារតែពិធីករ និងពិធីការនីខ្វះសុជីវធម៌។ តារាហ្វេសប៊ុករូបនេះ ក៏បញ្ជាក់ទៀតដែរថា ថ្មីនេះស្ថានីយវិទ្យុមួយនោះ បានត្រលប់មកវិញម្តងទៀត តែលើកនេះ មិនជួលម៉ោងទូរទស្សន៍គេផ្សាយទៀតទេ គឺផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក ឬ Facebook Video Live។
សូមចូលមើលវីឌីអូខាងក្រោមនេះ៖
ខាងក្រោមនេះជាវីឌីអូរបស់ក្រុមការងារ ABC ដែលទទួលការរិះគន់ខ្លាំង៖