នៅប៉ុន្មានម៉ៅងមុននេះ ក្នុងគណនីហ្វេសប៊ុនរបស់តារាសម្តែង ដេននី ក្វាន់ បានបង្ហើរសារដ៏គ្រៀមគ្រំមួយ ដែលបានរៀបរាប់ពី ការស្លាប់របស់លោកតាម្នាក់ដែលត្រូវម៉ូតូបុក ហើយនាងបានជួយឧបត្ថម្ភ កាលពី៦ខែមុន។
នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ តារាសម្តែង ដេននី ក្វាន់ បានផុសបង្ហាញ់ប្រាប់ពី លោកតាម្នាក់ដែលត្រូវម៉ូតូបុក កាលពី៦ខែមុន ពេលនេះបានស្លាប់ហើយ។ នេះបើតាមគេហទំព័រហ្វេសប៊ុករបស់ ដេននី ក្វាន់ បានរៀបរាប់ថា៖
ថ្ងៃនេះនាងខ្ញុំបានទទួលដំណឹងមួយគឺធ្វើអោយខ្ញុំស្លុតចិត្តខ្លាំងណាស់ព្រោះលោកតាម្នាក់ដែលត្រូវម៉ូតូបុកការពី៦ខែមុនពេលនេះគាត់បានទទួលមរណះភាពហើយ នាងខ្ញុំពិតជាខ្លោចចិត្តនឹងអាណិតគាត់ខ្លាំងណាស់ទោះគាត់មិនមែនជាសាច់ឈាមអីនឹងខ្ញុំក៏ដោយតែបើមិត្តៗធ្លាប់ជួបគាត់ដូចដែលខ្ញុំធ្លាប់ជួបច្បាស់ណាស់គឺពិតជាទប់ទឹកភ្នែកមិនបាននោះទេ…រំលឹកមកវិញកាលដែលខ្ញុំយកថវិកាទៅជូនគាត់នៅមន្ទីពេទ្យលោកសង្ឃនោះគឺសភាពជំងឺរបស់គាត់គឺធ្ងន់ធ្ងរណាស់។ ពេលនេះសពគាត់មិនទាន់បូជាទេ ដោយសារតែគាត់គ្មានសាច់ញាតិនឹងគ្មានប្រាក់សំរាប់ធ្វើបុណ្យ…សំរាប់នាងខ្ញុំផ្ទាល់គឺមិនបានទៅចូលរួមបុណ្យសពរបស់គាត់ទេព្រោះនាងឈឺទៅចូលរួមមិនបានប៉ុន្តែខ្ញុំក៏បានផ្ញើរថវិកាខ្លះៗចូលបុណ្យគាត់ដែរ។ បើមិត្តមានចិត្តអាណិតសូមជួយជាថវិកាខ្លះៗតិចក្តីច្រើនក្តីសទ្ធាដើម្បីធ្វើបុណ្យជូនគាត់អោយគាត់ទៅអោយបានស្ងប់សុខ។
ប្រភព៖ www.cambtv.net

