កាលពីប៉ុន្មានម៉ោងមុននេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែមានពត៌មានករណី កញ្ញាដ៏ស្រស់ស្អាតពេជ្រ អាវីហ្សា ត្រូវបានគេវាយបណ្តាលឲ្យត្រូវរបួសមុខ  ហើមប៉ោង និងខ្ទេចខ្ទង់ច្រមុះខាងលើ ហើយក៏ត្រូចរបួសដៃផងដែរ។  ទាក់ទងនឹងករណីនេះគេខ្មែរណូតមិនទាន់ទទួលបានពត៌មានលំអិតពីមូលហេតុនៃអំពើហឹង្សា នេះនៅឡើយទេ តែនៅមុននេះបន្តិចអ្នកនាងចន ច័ន្ទលក្ខិណា  បានប្រតិកម្មចំពោះករណីអំពើហឹង្សានេះ។សូមប្រិយមិត្តអានការសរសេររបស់អ្នកនាងចន ច័ន្ទទាំងអស់គ្នា៖  ខ្ញុំចង់សួរទៅមនុស្សប្រុស១ចំនួនថាហេតុអី ?  មុននិងអ្នកលើកដៃវាយមនុស្សស្រីអ្នកមានគិតថានាងលះបង់អ្វីខ្លះដើម្បីអ្នក ?  កិត្តិយស និង ខ្លួនប្រាណហេតុអីក៏ពួកអ្នកធ្វើបាបមនុស្សស្រីដូចសត្វយ៉ាងនេះ ?  ខ្ញុំមិនដឹងថាតើអូន ពេជ្រអាវីសាគាត់មានកំហុសធ្ងន់ប៉ុណ្ណាទេ  តែពិភពលោកទាំងមូលកំពុងតែលប់បំបាត់អំពើហឹង្សាដែលកើតឡើងតាមប្រទេសនិមួយៗ  ជាពិសេសអំពើហឹង្សាពីបុរសមកលើស្ត្រី  ពួកអ្នកគិតថាមនុស្សស្រីគឺជាបាវសាក់សំរាប់អ្នកបញ្ចេញកំហឹងឬ ? តើបងជួយអ្វីបាន  ? ពត៌មានលំអិតខ្មែរណូតសូមផ្សាយនៅពេលក្រោយទៀត៕
 

រភព៖  
KhmerNote