ចំណែកតារាសម្តែងរាងសង្ហារលោក អ៊ែត វីន  ដែលរាសីឡើងបានតំណែងតួឯកនិយាយថាការសម្តែងឈុតស្នេហាខ្ញុំដូចជាអៀនព្រោះខ្លាចចិត្តតួស្រីណាមួយខ្ញុំយល់ពីតម្លៃស្ត្រីខ្មែរ  ។ ទោះជាយ៉ាងណាក្តីកញ្ញា តូតា  មានចំណុចណែនាំថាធ្វើបែបណាល្អហើយកុំឲ្យខុសនាំខាតពេលយើងក៏សម្រួលការសម្តែងឲ្យទៅជារលូនតែម្តង  ។  លោក អ៊ែត វីន ឲ្យដឹងទៀតថារឿង “ ម្ទេសហឺរប៉ះអំបិលប្រៃ “  មានឈុតឆាកច្រើនទាំងស្នេហា កំប្លែង វាយតប់ និងកាច់កុង ។ 
លោក  អ៊ែត វីន  រំពឹងថារឿងនេះនឹងបានការគាំទ្រដោយសារមុនពេលបញ្ចាំងគ្រាន់តែបង្ហោះឈុតឆាក  ខ្លីៗនៅតាមហ្វេសប៊ុកគឺមានអ្នកចង់ទស្សនា  ច្រើនហើយស្នើរឲ្យចាក់បញ្ចាំងថែមទៀតផង ៕ប្រភព៖ dnt-news
