រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនំាមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej)នៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (ព្រះចៅយូហួរ) បានសោយទិវង្គតកាលពីរសៀលថ្ងៃទី១៣ តុលា ២០១៦ ក្នុងព្រះជន្ម៨៩ព្រះវស្សា ។ រាជដ្ឋាភិបាលប្រទេសថៃ បានប្រកាសកាន់ទុក្ខរយៈពេល១ឆ្នាំ។
បើយោងតាម Page សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅក្នុងឱកាសនោះ សម្តេចសម្តែងនូវការចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះ ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ និងសូមបួងសួង សូមវិញ្ញាណក្ខន្ធព្រះអង្គ ឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ ៕

ប្រភព៖ កោះសន្តិភាព