ទោះជាដៃគូមិនហ៊ាននិយាយចេញ គេអាចសង្កេតមើលតាមរយៈភាសាកាយវិការថា ដៃគូកំពុងពេញចិត្តការបំបោសអង្អែល ឬអត់ មានសញ្ញាដូចខាងក្រោម៖
១. មើលតាមរយៈក្រសែភ្នែក
ពេលកំពុងស្ថិតនៅតែពីរនាក់ ពេលអ្នកចាប់កាន់ដៃ ប្រើម្រាមដៃបង្អូសលើសាច់ដៃនាង បើនាងក្រឡេកមើលបែបស្រទន់ ឬអៀនខ្មាស នាងពេញចិត្តការបំបោសអង្អែលនេះ។ តែបើសម្លឹងបែបកែវភ្នែកមុត ឬខឹង នាងកំពុងមានអារម្មណ៍ធុញទ្រាន់។
២. មើលអាការៈរាងកាយ
តើដៃគូចាប់ផ្ដើមក្ដៅខ្លួន បែកញើស ឬដកដង្ហើមញាប់ជាងមុន ឬអត់? បើមាន វាជាសញ្ញាអារម្មណ៍ពុះកញ្ជ្រោលហើយ ដូច្នេះអ្នកអាចចាប់ផ្ដើមរឿងចាស់ៗបាន។
៣. បើបុរស បន្លំធ្វើជាប៉ះអាអូនតូច
នៅពេលអ្នកយកដៃ ឬជើងត្រដុសនឹងដៃ ឬជើងដូចគ្នា តើគាត់មានអាការៈដូចម្ដេច។ ចង់ដឹងថាគាត់កំពុងគិតដូចយើងអត់ សាកបន្លំយកដៃធ្វើជាប៉ះអាអូនតូចរបស់គាត់បន្តិច បើប្រែប្រួលនោះគាត់កំពុងចង់អីៗដែរហើយ។
៤. មើលសញ្ញាក្ដាប់ ឬសង្កត់
នៅពេលបុរស ឬស្ត្រីកំពុងមានអារម្មណ៍ត្រេកត្រអាល ពួកគេច្រើនតែបញ្ចេញសកម្មភាពធ្ងន់ៗ ឬប្រើកម្លាំងសង្កត់ដាក់ដៃគូ ដើម្បីបង្ហាញពីភាពក្នាញ់ទ្រាំលែងបាន។
៥. បិទភ្នែក
ពេលអ្នកស្ទាបអង្អែល បើគាត់ ឬនាងបិទភ្នែក នោះវាជាសញ្ញាភ្លើងខៀវហើយ។
៦. សំឡេងថ្ងូរតិចៗ
អ្នកអាចស្ដាប់សំឡេងថ្ងូរនេះតាមដង្ហើម បើមាន ជាតម្រុយល្អមួយ អ្នកអាចប្រតិបត្តិការបាន។
៧. ប្រើកម្លាំងរុញច្រានឲ្យមកជិត
បើដៃគូប្រើកម្លាំងរុញទាញកញ្ឆក់កណ្ដៀតទាំងកម្រោលបែបនេះ មានន័យថាដៃគូក៏ពេញចិត្តសកម្មភាពនេះដែរ៕
ប្រភព៖ Sabay