ប្រទេសចិន៖ ប្រសិនបើអ្នកធ្វើដំណើរតាមយន្តហោះ អ្នកប្រាកដជាចង់បានសេវាដ៏ល្អពីក្រុមអ្នកបម្រើលើយន្តហោះនោះ តែសម្រាប់នារីអូតេសចិនរូបនេះបានធ្វើលើសកំណត់ហើយ ។
ថ្វីបើហេតុការណ៍បានកើតឡើងយូរហើយក្តី តែរឿងរ៉ាវនេះកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញសង្គម ។ នារីអូតេសរូបនេះត្រូវបានគេស្គាល់ឈ្មោះថា Liu Riu Qi មានអត្តលេខការងារ A11734 ដែលជាអ្នកបម្រើលើយន្តហោះនៃជើងហោះហើរក្នុងតំបន់ Shenzhen ដែលនាងត្រូវបានគេដាក់ឲ្យធ្វើការផ្នែកបម្រើសេវាភ្ញៀវលើយន្តហោះ ។ សម្រាប់នាង ពាក្យបម្រើសេវាលើយន្តហោះប្រហែលជាមានន័យច្រើនខ្លាំងណាស់ហើយ ទើបនាងហ៊ានធ្វើដល់ថ្នាក់នេះ រហូតត្រូវគេលួចថតបានបែបនេះ ។
គួរបញ្ជាក់ដែរថា ព័ត៌មានមួយនេះហាក់នៅស្រពិចស្រពិល ដោយវាជាហេតុធ្វើឲ្យមហាជនមួយចំនួនគិតថា ប្រហែលជានារីបានលុយធីបច្រើនសម្រាប់ការធ្វើបែបនេះ ឬ ប្រហែលភ្ញៀវម្នាក់នោះជាមិត្តប្រុសនាង ឬ ក៏អាចជាការប្រូម៉ូរបស់ជើងហោះហើរនេះដែរ ។ យ៉ាងណាក្តី តើប្រិយមិត្តអ្នកអានយល់ដូចម្តេចដែរចំពោះរឿងនេះ ?
ប្រភព៖ ប្រជាប្រិយ, Wob